ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ប្រាក់ចំណេញក្រោយពន្ធរបស់ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) កាលពីឆ្នាំមុន បានកើនឡើង ៤៩ ភាគរយ ពីឆ្នាំ ២០១៩ ដល់ ១៤,៤៨ ទ្រីលានដុង (៦៣១,៤៧ លានដុល្លារ)។
ក្រុមហ៊ុនផលិតឡានវៀតណាម THACO ដែលគ្រប់គ្រងដោយមហាសេដ្ឋី Tran Ba Duong បានបញ្ចប់ការចរចា និងទិញយកភាគហ៊ុន ១០០ ភាគរយ នៅក្នុងក្រុមហ៊ុន E-mart Vietnam Co តែម្តង។
[តៃវ៉ាន់] ការនាំចេញរបស់តៃវ៉ាន់ទំនងជាបានកើនឡើងក្នុងរយៈពេល ២៤ខែជាប់គ្នានៅត្រឹមខែមិថុនា និងលឿនជាងខែឧសភា ដោយសារការបន្ធូរបន្ថយបញ្ហាសង្វាក់ផ្គត់ផ្គង់ និងតម្រូវការបច្ចេកវិទ្យាកាន់តែខ្លាំង។ តៃវ៉ាន់ ដែលជាមជ្ឈមណ្ឌលសកលសម្រាប់ការផលិតបន្ទះឈីប និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ Apple Inc គឺជាអ្នកនាំចេញទំនិញបច្ចេកវិទ្យាឈានមុខគេមួយនៅអាស៊ី ដូច្នេះទិន្នន័យពាណិជ្ជកម្មត្រូវបានគេមើលឃើញថាជាប្រទេសមួយដ៏សំខាន់នៃតម្រូវការពិភពលោកសម្រាប់ឧបករណ៍បច្ចេកវិទ្យា។…
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១១ នេះ បានបង្ហាញថាថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp កំពុងរៀបចំផែនការកាត់បន្ថយបុគ្គលិកជាច្រើនរបស់ខ្លួន ដែលទំនងជាមានចំនួនរាប់ពាន់នាក់ បន្ទាប់ពីប្រឈមមុខនឹងការធ្លាក់ចុះនៃទីផ្សារកុំព្យូទ័រ។ ការបញ្ឈប់ការងារនឹងត្រូវបានប្រកាសនៅដើមខែនេះ…