ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានរាយការណ៍ពីប្រាក់ចំណេញដែលកំពុងកើនឡើងខ្លាំង ខណៈអតិថិជនបានអាប់ដេតនូវឧបករណ៍ប្រើប្រាស់របស់ពួកគេឲ្យកាន់តែប្រសើរ និងស្វែងរកការផ្ទុកទិន្នន័យតាមរយៈ cloud storage ក្នុងអំឡុងពេលបិទខ្ទប់។
អាជីវកម្មដឹកអាហារតាមអ៊ីនធឺណិត (online food delivery) នៅក្នុងប្រទេសថៃ ត្រូវបានគេសម្គាល់ឃើញថា មានការកើនឡើងយ៉ាងតិចពី ៣០ ទៅ ៤០ ភាគរយនៃការបញ្ជាទិញ បន្ទាប់ពីមានរលកទី២ នៃជំងឺរាតត្បាតកូវីដ១៩ បើប្រៀបធៀបនឹងរយៈពេលធម្មតា ជាពិសេសពីខេត្តដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
«គម្រោងជួសជុលកង់តាមភូមិដោយឥតគិតថ្លៃ»៖ រហូតមកដល់ថ្ងៃនេះ កង់របស់សិស្ស និងកង់អ្នកភូមិចំនួនជាង ៤០០គ្រឿងហើយ ដែលត្រូវបានយកមកជួសជុលឱ្យប្រើប្រាស់បានឡើងវិញ ដោយក្រុមយុវជនស្ម័គ្រចិត្តជាង ៧០នាក់ មកពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជា តាមរយៈគម្រោងជួសជុលកង់តាមភូមិ«Project B»នៅក្នុងស្រុកបន្ទាយស្រី។ រដ្ឋបាលស្រុកគ្រោងនឹងបន្តសហការជាមួយក្រុមយុវជនទាំងនេះ ដើម្បីផ្តល់សេវាជួសជុលកង់ដោយឥតគិតថ្លៃជាប្រចាំខែជូនអ្នកភូមិ…
សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃបាននិយាយនៅថ្ងៃពុធកន្លងទៅនេះថា ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៧ កំពុងតែស្វែងរកប្រាក់កម្ចីដែលមានការប្រាក់ទាបពីរដ្ឋាភិបាល ចំនួន ៥ ពាន់លានបាត ដើម្បីជួយពួកគេពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។