ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
បន្ទាប់ពីទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក លោក Elon Musk កំពុងមានពេលវេលារីករាយជាមួយការរកស៊ីរបស់លោក។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះអាចគ្រប់គ្រងឧស្សាហកម្មធំៗពីរ គឺ យានយន្តនិងអវកាស ហើយឥឡូវលោកកំពុងសម្លឹងមើលឧស្សាហកម្មទី៣ គឺ ទូរគមនាគមន៍។
កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CP All Plc បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនរបស់ខ្លួនគ្រោងនឹងបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ នៅឆ្នាំក្រោយ។
តម្លៃនៃលុយឌីជីថល Bitcoin បានលោតឡើងហួស ៣០ ០០០ដុល្លារវិញ បន្ទាប់ពីលោក Elon Musk បាននិយាយថាក្រុមហ៊ុន Tesla ទំនងជាចាប់ផ្តើមទទួលយកវាជាការទូទាត់ឡើងវិញម្តងទៀត។
ក្រុមហ៊ុន Amazon កំពុងចំណាយប្រាក់រាប់រយលានដុល្លារ ចំពោះប្រាក់រង្វាន់សម្រាប់បុគ្គលិកបុណ្យណូអែល (Christmas Staff) បន្ទាប់ពីការលក់នៅក្រុមហ៊ុនយក្សមួយនេះ បានកើនឡើងខ្លាំងអំឡុងពេលមានជំងឺរាតត្បាត។