ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
United Airlines បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចុងក្រោយបង្អស់ ដែលប្រកាសពីពេលវេលាដើម្បីហោះហើរយន្តហោះ Boeing 737 MAX ម្តងទៀត ដោយនិយាយថា យន្ដហោះនេះនឹងចាប់ផ្តើមហោះហើរឡើងវិញនៅខែកុម្ភៈ។
ទោះបីជាពិភពលោកកំពុងជួបប្រទះនឹងវិបត្តិកូវីដ១៩ក៏ដោយក្ដី ក៏ក្រុមហ៊ុន Volvo នៅអាចលក់រថយន្តដាច់នៅទូទាំងពិភពលោកបានច្រើនជាងមុនសម្រាប់ខែសីហា ដែលមានកំណើន ៧,២% បើធៀបនឹងខែសីហាឆ្នាំមុន។ ចំនួនលក់នៅអឺរ៉ុបរបស់ Volvo ប្រចាំខែសីហាគឺមាន ១៧ ៤៥៨គ្រឿង មានកំណើន…
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International (THAI) ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ បានប្រកាសពីការខាតបង់សុទ្ធយ៉ាងខ្លាំង ចំនួន ១៤១ ពាន់លានបាត កាលពីឆ្នាំមុន នៅពេលមានវិបត្តិកូវីដ១៩ ដែលបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នេះកាន់តែយ៉ាប់យឺនខ្លាំង។
ការិយាល័យស្ថិតិទូទៅ General Statistics Office របស់ប្រទេសវៀតណាម បានប៉ាន់ស្មានថា មានអ្នកធ្វើការប្រមាណ ១២,៨ លាននាក់បានរងផលប៉ះពាល់ដោយសាររោគរាតត្បាតកូវីដ១៩ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ៤១ ភាគរយបើធៀបនឹងត្រីមាសទី១។