ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ United Airlines កាលពីថ្ងៃពុធកន្លងទៅនេះបានរាយការណ៍ថា ខ្លួនបានខាតបង់លុយយ៉ាងច្រើននៅឆ្នាំ ២០២០ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់កូវីដ១៩ ប៉ុន្តែក្រុមហ៊ុននេះកំពុងសំឡឹងមើលឃើញការងើបឡើងវិញមួយផ្នែក នៅឆ្នាំ ២០២១។
កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific Airways បានបង្ហាញពីការខាតបង់ជាទឹកប្រាក់ចំនួន ២១,៦ ពាន់លានដុល្លារហុងកុង (ស្មើនឹង ២,៨ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២០ ដែលជាឆ្នាំរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ១៩ ហើយវាជាវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពាណិជ្ជកម្ម។
ក្រុមហ៊ុន CP All Plc ដែលជាប្រតិបត្តិករហាងលក់ទំនិញ 7-Eleven គ្រោងនឹងចំណាយលុយចំនួន ១១,៥ ទៅ ១២ ពាន់លានបាត (៣លានដុល្លារ) នៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។
យោងតាមឯកសារថ្មីមួយនៃគណៈកម្មការមូលបត្រ Securities and Exchange Commission (SEC) បានឲ្យដឹងថាលោក Jeff Bezos ដែលជាមហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុន Amazon បានលក់ភាគហ៊ុនរបស់ក្រុមហ៊ុនបានតម្លៃ ៣ ពាន់លានដុល្លារ កាលពីថ្ងៃច័ន្ទ និងអង្គារ។