ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
មហាសេដ្ឋីទាំង ៥០ របស់ប្រទេសថៃក្នុងបញ្ជី Forbes ឆ្នាំ ២០២១ នៅតែធ្វើបានយ៉ាងល្អក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដោយកើនទ្រព្យសម្បត្តិសរុប ២៨ ពាន់លានដុល្លារបន្ថែមលើទ្រព្យសម្បត្តិរួមរបស់ពួកគេ ក្នុងរយៈពេល ១៥ ខែចុងក្រោយ។
Clubhouse គឺជាបណ្តាញសង្គមដែលទាមទារអោយការអញ្ជើញចូលរួមជជែកកម្សាន្ត សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៌ iOS និង Android ដែលអនុញ្ញាត្តអោយអ្នកប្រើប្រាស់សម្លេងដើម្បីទំនាក់ទំនង និងជជែក (បង្កើតបន្ទប់) រហូតដល់ ៥ ០០០នាក់។ យើងអាចហៅ…
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Sony បាននាំចេញឧបករណ៍ហ្គេម PlayStation 5 ចំនួន ៤,៥ លានគ្រឿងនៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០២០។ ចំនួននេះបញ្ជាក់ពីសមត្ថភាពរបស់ក្រុមហ៊ុន Sony នាពេលបច្ចុប្បន្នក្នុងការផលិតដ៏ច្រើនសន្ធឹក សម្រាប់ផលិតផលដែលពិបាកទិញយ៉ាងខ្លាំងមួយនេះ ចាប់តាំងពីដាក់លក់នៅខែវិច្ឆិកាមក។
បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តកូរ៉េ Kia បានឈានដល់ចំណុចកំពូលបំផុតមួយ បើគិតចាប់តាំងពីឆ្នាំ ១៩៩៨ មក កាលពីថ្ងៃពុធ ដោយឈានដល់ ៩៧ ៧០០ វ៉ុន (៨៧,៧០ ដុល្លារ) ក្នុងមួយហ៊ុន បន្ទាប់ពីមានរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple កំពុងតែឈានដល់កិច្ចព្រមព្រៀងដ៏ធំមួយជាមួយក្រុមហ៊ុនរថយន្តខាងលើ ដើម្បីផលិតរថយន្តអគ្គិសនី។