ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Mitsubishi Corp របស់ប្រទេសជប៉ុន បានសម្រេចចិត្តដកខ្លួនចេញពីរោងចក្រថាមពលធ្យូងថ្ម នៅភាគកណ្តាលប្រទេសវៀតណាម ចំពេលមានការព្រួយបារម្ភជាអន្តរជាតិ អំពីផលប៉ះពាល់បរិស្ថាន។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Sony បាននាំចេញឧបករណ៍ហ្គេម PlayStation 5 ចំនួន ៤,៥ លានគ្រឿងនៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០២០។ ចំនួននេះបញ្ជាក់ពីសមត្ថភាពរបស់ក្រុមហ៊ុន Sony នាពេលបច្ចុប្បន្នក្នុងការផលិតដ៏ច្រើនសន្ធឹក សម្រាប់ផលិតផលដែលពិបាកទិញយ៉ាងខ្លាំងមួយនេះ ចាប់តាំងពីដាក់លក់នៅខែវិច្ឆិកាមក។
ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Elon Musk បានកើនឡើង ១៥ ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Tesla ទទួលបានចំណែកនៅក្នុងសន្ទស្សន៍ទីផ្សារ S&P 500 Index កាលពីថ្ងៃច័ន្ទ។
Supreme ដែលជាម៉ាកសញ្ញា Iconic Streetwear ដ៏ល្បីល្បាញមួយ ត្រូវបានទិញយកក្នុងតម្លៃ ២,១លានដុល្លារ ដោយក្រុមហ៊ុន VF Corp ដែលជាម្ចាស់របស់ក្រុមហ៊ុនល្បីៗជាច្រើន ដូចជា Vans, Timberland និងThe North Face។