ក្រុមហ៊ុន foodpanda បានចុះអនុស្សរណៈយោគយល់ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បី ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ

មានវត្តមានក្នុងប្រទេសកម្ពុជាជិតពីរឆ្នាំ ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏ពេញនិយមសម្រាប់ប្រជាជនគ្រប់វ័យ។
ជាក្រុមហ៊ុនឈានលើវិស័យដឹកជញ្ជូនម្ហូបអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ foodpanda មិនត្រឹមតែបានរួមចំណែកក្នុងកិច្ចការសង្គម និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជានោះទេ យើងសង្កេតឃើញថា foodpanda ក៏បាន អនុលោមតាមច្បាប់ ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការចូលរួមលុបបំបាត់អំពើពុករលួយ។


ជាក់ស្តែងកាលពីពេលថ្មីៗនេះក្រុមហ៊ុន foodpanda បានចុះ អនុស្សរណៈ នៃការយោគយល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បី ចូលរួម ប្រយុទ្ធប្រឆាំង អំពើពុករលួយ នៅ រាជ ធានីភ្នំពេញ ដោយមានការចូលរួមពីលោក PATRICE VIGNES នាយកគ្រប់គ្រង ក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា។
តាមរយៈកិច្ចសហការនេះភាគីទាំងពីរប្តេជ្ញា និងសង្ឃឹមយ៉ាងមុតមាំថា នឹងធ្វើ ជា គំរូដល់វិស័យ ឯកជននានា ក្នុង ការចូល រួម ប្រយុទ្ធប្រឆាំង អំពើពុករលួយ ព្រម ទាំង អនុលោមតាមច្បាប់ ជា ធរមាន នៃ ព្រះរាជាណាចក្រ កម្ពុជាបាន តាមរយៈ កិច្ច សហប្រតិបត្តិការ ប្រកប ដោយ ប្រសិទ្ធភាព។