Apple ប្តឹងក្រុមហ៊ុន Spyware របស់អ៊ីស្រាអែល រឿងប្រើ Hacking Tool លើ iPhone

ក្រុមហ៊ុន Apple កំពុងប្តឹងក្រុមហ៊ុន Spyware របស់អ៊ីស្រាអែលមួយឈ្មោះថា NSO Group និងក្រុមហ៊ុនមេរបស់វា ពីបទកំណត់គោលដៅអ្នកប្រើប្រាស់ iPhone ជាមួយនឹងឧបករណ៍ Hacking Tool។

កម្មវិធី Pegasus របស់ NSO អាចឆ្លងទាំងឧបករណ៍ iPhone និង Android ដែលអនុញ្ញាតឲ្យប្រតិបត្តិករទាញយកសារ រូបថត និងអ៊ីម៉ែល, កំណត់ត្រាការហៅទូរសព្ទ និងបើកដំណើរការមីក្រូហ្វូន និងកាមេរ៉ាបាន។

ដោយឡែក NSO Group បាននិយាយថា ឧបករណ៍របស់ខ្លួនត្រូវបានធ្វើឡើងដើម្បីកំណត់គោលដៅភេរវករ និងឧក្រិដ្ឋជន ប៉ុណ្ណោះ។ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ចោទ​ថា​ បានប្រើ​លើ​សកម្មជន អ្នក​នយោបាយ និង​អ្នក​កាសែត ​ផង​ដែរ។

យ៉ាងណាមិញ NSO Group បានបន្ថែមថា ខ្លួនផ្គត់ផ្គង់ Pegasus តែឲ្យទៅយោធា ភ្នាក់ងារអនុវត្តច្បាប់ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ ពីប្រទេសដែលមានកំណត់ត្រាសិទ្ធិមនុស្សល្អប៉ុណ្ណោះ៕