ទំព័រដើម ព័ត៌មានថ្មីៗ ជើងខ្លាំង MMA កីឡាការិនី Victoria Lee បានស្លាប់នៅអាយុ ១៨ឆ្នាំ

ជើងខ្លាំង MMA កីឡាការិនី Victoria Lee បានស្លាប់នៅអាយុ ១៨ឆ្នាំ

វាគឺជាដំណឹងដ៏ភ្ញាក់ផ្អើលមួយនៅដើមឆ្នាំ២០២៣នេះ បន្ទាប់ពីបងស្រីកីឡាការិនីដ៏ល្បីឈ្មោះ Victoria Lee គឺអ្នកនាង Angela Lee បានបង្ហោះអំពីដំណឹងនៃការមរណភាពរបស់ប្អូនស្រីខ្លួននៅលើបណ្តាញសង្គម Instagram ខណៈកីឡាការិនី MMA រូបនេះទើបតែមានអាយុ ១៨ឆ្នាំប៉ុណ្ណោះ។

ជាមួយការបង្ហោះឡើងនេះបានបង្ហាញឡើងថា កញ្ញា Victoria Lee បានទទួលមរណភាពតាំងកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ មកម្លេះ ដោយទទួលមរណភាពនៅរដ្ឋទីក្រុងហាវៃ ប៉ុន្តែពុំបានបង្ហាញចេញអំពីមូលហេតុនៃការស្លាប់នោះឡើយ។

គួររលឹកផងដែរថា កីឡាការិនី Victoria Lee កើតនៅរដ្ឋហាវ៉ៃ និងបានបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធី MMA កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានផ្តួលកីឡាការិនីថៃ Sunisa Srisen អោយសន្លប់នៅទឹកទី២។ ព្រមទាំងបានតំណាងឱ្យសមាជិកនៃក្រុម United MMA របស់សហរដ្ឋអាមរិច និង Evolve MMA របស់សឹង្ហបុរី។ លើសពីនេះកញ្ញា Victoria Lee ត្រូវបានគ្រោងនឹងចូលរួមក្នុងការប្រកួត MMA ជាលើកទីបួនរបស់នាង ទល់នឹង Zeba Bano របស់ឥណ្ឌានៅ ONE នៅលើ Prime Video 6 នៅថ្ងៃទី ១៤ ខែមករានៅទីក្រុងបាងកកផងដែរ៕